សៀមរាប៖ ដោយអនុវត្តតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំស្នងការនគរបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុប និងត្រួតពិនិត្យការងារជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុលប្រចាំឆ្នាំ២០១៨ ក្រោអធិបតីភាពលោកវរសេនីយ៍ឯក ឆេត ញ៉ា នាយការិយាល័យអាវុធគ្រឿងផ្ទុះ និងជាតិពុលដោយមានការអញ្ជើញចូលរួមនាយរងការិយាល័យ និងមន្ត្រីជំនាញ លោកអធិការរងនគរបាល ក្រុង ស្រុកទាំង១២ និងនាយផ្នែកអាវុធគ្រឿងផ្ទុះ និងជាតិពុលអញ្ជើញចូលរួមផងដែរ។
គោលបំណងអង្គប្រជុំនាពេលនោះគឺមានគោលបំណងសំដៅឲ្យមន្ត្រីជំនាញទាំងអស់យល់ដឹងមន្ថែមទៀតទៅលើភារកិច្ចជំនាញរបស់ខ្លួនក្នុងការចាត់ចែងគ្រប់គ្រង់នូវបណ្តាអាវុធគ្រឿងផ្ទុះជាតិពុលពិសេសគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដើម្បីសន្តិសុខសុវត្ថិភាព ដល់ប្រជាពលរដ្ឋយើង។
លោកវរសេសេនីយ៍ឯក ឆេ ញ៉ា បានមានប្រសាសន៍ណែនាំដល់មន្ត្រីជំនាញទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចជំនាញរបស់ខ្លួនក្នុងការគ្រប់គ្រង់អាវុធគ្រឿងផ្ទុះនិងជាតិពុលនៅតាមណ្តាលភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង់ និងធ្វើការចុះបញ្ជីស្នាមឲ្យបានត្រឹមត្រូវបន្តផ្សព្វផ្សាយអំពីផលប៉ះពាល់ដែលបណ្តាលឲ្យគ្រោះថ្នាក់មកពីគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងត្រូវរាយការណ៍អោយបានទាន់ពេលវេលានូវបញ្ហាប្រឈមនានាដើម្បីយើងដោះស្រាយបានទាន់ពេលវេលាដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋយើង ៕
មតិយោបល់