បន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើងតែងតែបង្កនូវភាពអសន្តិសុខក្នុងសង្គម វេលាយប់ម៉ោង១០និង១០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឥឡូវត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស៊ើបអង្កេតស្រាវជ្រាវនិងឈានដល់ការបង្ក្រាប ចាប់ឃាត់ខ្លួនបានចំនួន៣នាក់ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេរត់គេចខ្លួនបានមួយយប់រួចមក។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា វេលាយប់ម៉ោង១០និង១០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ មានករណីអំពើហិង្សាមួយកើតឡើង បង្កដោយក្រុមក្មេងទំនើងចំនួន៣នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិត កាប់ទៅលើឈ្មោះ គឹម ស្រេង អាយុ៤៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរមុខរបររត់ម៉តូឌុប រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលអោយរងរបួសជើងខាងឆ្វេងធ្ងន់ ។ ក្រោយពីកើតហេតុកម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ តែត្រូវក្រុមជនសង្ស័យជិះម៉ូតូរត់គេចខ្លួនអស់ ។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អធិការនគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងនគរបាលជំនាញ ចុះស្រាវជ្រាវបន្ត រហូតឈានដល់ការចាប់ឃាត់ខ្លួនបានចំនួន២នាក់ មានឈ្មោះ ១/- ធី ប៉េងលាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបិតស្កុតម៉ូតូ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (អ្នកបើកម៉ូតូ),២/-ឈ្មោះវ៉ាន់ ពិសាល ហៅសា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទឹកកក មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជនដៃដល់មានកាន់កាំបិត),៣/-ឈ្មោះ នួន ហួរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកត្រី មានទីលំនៅភូមិមិត្តភាព សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(បក្ខពួក) ។ ចំណែកបក្ខពួកគេម្នាក់ទៀត,៤/- ឈ្មោះហៀង ហៅ បៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅខេត្តបាត់ដំបង (រត់គេចខ្លួន )។
លោកអធិការបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យក្មេងទំនើងទាំងនេះ កាប់ទៅលើជនរងគ្រោះ ដោយជនរងគ្រោះ ស្រែកពេលពួកក្មេងទាំងនេះ បំរុងធ្វើសកម្មភាពរកវាយទៅលើជនជាតិ ពេលនោះជនរងគ្រោះនៅទីនោះបានស្រែក។ ក្រោយមកក្មេងបង្កទំនាស់បានជិះទៅយកកាំបិត ហើយកាប់ទៅលើជនរងគ្រោះតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់