រតនគិរី៖ ជនសង្ស័យប្រុសស្រី៦នាក់ ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍បាតាង និងប៉ុស្តិ៍កាឡែងឃាត់ខ្លួន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០២និង២២រំលងអធ្រាត ស្ថិតក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
មន្ត្រីនគរបាលខេត្តបានឲ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមានៈ
ទី១.ឈ្មោះ ហឿង សេរីបុត្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរស្រុកកំណើតភូមិចាន់ ឃុំច្រនៀង ស្រុកបារាយខេត្តកំពង់ធំ អ្នកចែកចាយបច្ចុប្បន្នស្នាកនៅភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេតរតនគិរី។
ទី២.ឈ្មោះន្វីង ឃីង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួនចែកចាយ។
ទី៣.ឈ្មោះតត់ លើ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិទំពួនចែកចាយ។
ទី៤.ឈ្មោះថត សាំ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិទំពួនចែកចាយ។
អ្នកទាំង៤នាក់ មានទីលំនៅភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
ទី៥.ឈ្មោះ ណន វែន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែ បច្ចុប្បន្នរស់នៅភូមិកាឡែក ឃុំកាឡែង ស្រុកលំផាត់ចែកចាយបន្ត។
និងទី៦ឈ្មោះ.ឈឿន ចាន់ធឿន ភេទស្រី អាយុ២២ឆ្នាំ ស្រុកកំណើតនៅភូមិស្វាយចេក ឃុំឬស្សី ស្រុកពៀមជ័រខេត្តព្រៃវែង បច្ចុប្បន្នស្នាក់ភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ មុខសញ្ញាសេពគ្រឿងញៀន។
វត្ថុតាងដកហូត៖ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន២កញ្ចប់ធំកន្លះ និង១២កញ្ចប់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូក១គ្រាប់ និងម្សៅក្រាមពណ៌ស លាយម្សៅពណ៌ផ្កាឈូក ១កញ្ចប់តូច ម៉ូតូចំនួន៣គ្រឿងនិងសម្ភារៈមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង៦ និងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
មតិយោបល់