ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទី នៅចំណុចផ្លូវលំ ក្រុម៦ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌបានឲ្យដឹងថាជនសង្ស័យទាំង៣នាក់រួមមានទី១.ឈ្មោះ សេង សុភា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្រុមទី២ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ មុខរបរមិនពិតប្រាកដ, ទី២.ឈ្មោះ ជុំ គឹមស្រេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ និងទី៣.ឈ្មោះភួង តុលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិបាសិដ្ឋ ឃុំម្កាក់ ស្រុកអង្គឈ្នួល ខេត្តកណ្តាល មុខរបរសិស្ស។
សម្ភារៈដកហូតៈឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។ បច្ចុប្បន្នកម្លាំងកម្លាំងជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់