កណ្ដាល ៖ នៅរសៀលថ្ងៃច័ន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សែ សារឿន ស្នងការរងទទួលផែនធនធានមនុស្ស តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំប្រតិភូ រួមមានលោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិក ,លោកវរសេនីយ៍ឯក លី គឹមសេង នាយការិយាល័យកិច្ចការប៉ុស្តិ៍,លោក-លោកស្រី នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទ ចូលរួមរំលែកទុក្ខបុណ្យសពលោកអនុសេនីយ៍ទោ យឹម ប៊ុណ្ណា តួនាទីនាយរងផ្នែកការិយាល័យកិច្ចការប៉ុស្តិ៍ នៃស្នងកាដ្ឋាននគរបាលខេត្កណ្ដាល ដែលបានទទួលមរណ:ភាពកាលពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី ដោយគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភូមិទួលមាសឃុំអរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្ដាល ។
ក្នុងពិធីបុណ្យនោះផងដែរ លោកស្នងការរងបានយកប្រសាសន៍ផ្ដាំផ្ញើររបស់ឯកឧត្តមស្នងការ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព និងបាននាំយកថវិការបស់ឯកឧត្តមស្នងការ ចំនួន២,១៦០,០០០រៀលប្រគល់ដល់ក្រុមគ្រួសារសពសម្រាប់ចាត់ចែងរៀបចំធ្វើបុណ្យផងដែរ ៕
មតិយោបល់