ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួននៅពេលសមត្ថកិច្ចចម្រុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ចំណុចខាងមុខវត្តសំបួរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទី។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថាជនសង្ស័យទី១.ឈ្មោះ ងន សីហា ភេទប្រុស អាយុ១៨ឆ្នាំ ទី២.ឈ្មោះ ហៀង ឡា ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CQ-9853 មានលេខតួ និងលេខម៉ាស៊ីន 9160934
ទិសដៅពីជើងទៅត្បូង ឆ្លងកាត់គោលដៅខាងលើ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានហៅអោយឈប់ម៉ូតូ ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌ថ្លា ចំនួន០១កញ្ចប់ថង់តូច នៅក្នុងហោប៉ៅខោខាងឆ្វេងរបស់ជនសង្ស័យឈ្មោះ ងន សីហា រួចសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។
លុះដល់វេលាម៉ោង១៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យចំនួន០១នាក់ទៀតឈ្មោះ ខុន គង់គាង ភេទប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ1Z-7393 មានលេខតួ និងលេខម៉ាស៊ីន8312600 ឆ្លងកាត់គោលដៅខាងលើ ហើយសមត្ថកិច្ចយើងក៏បានហៅអោយឈប់ម៉ូតូ ធ្វើការត្រួតពិនិត្យឆេកឆេរ រកឃើញក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿងចំនួន០១កញ្ចប់ថង់តូចនៅក្នុងហោប៉ៅខោខាងឆ្វេងរបស់ជនសង្ស័យឈ្មោះ ខុន គង់គា ហើយសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ៕
មតិយោបល់