កំពង់ចាម ៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១២និង០០នាទី ក្រោយពីទទួលបានព័ត៌មាន អំពីបទល្មើសនេសាទខុសច្បាប់ ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាលោកអធិការនគរបាលស្រុកកំពង់សៀម សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំ និងប្រជាការពារភូមិក្តីបឹង ដឹកនាំដោយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រក ដោយមានការចង្អុលបង្ហាញពីលោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សៀម បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចបឹងធំ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ជាលទ្ធផលបង្ក្រាបដកហូតឧបករណ៍នេសាទខុសច្បាប់ រួមមាន ៖
– លូស្បៃមុង ចំនួន ១៥ មាត់
– របាំងព្រួល ប្រវែង ៨០០ ម៉ែត្រ
– បង្គោលឬស្សី ចំនួន ៥៩ ដើម
– និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិចំនួន ២៧ គីឡូក្រាម
ចំពោះសម្ភារៈវត្ថុតាង បានសហការកាប់ និងដុតបំផ្លាញចោលនៅមុខស្ថានីយ៍ភូមិក្តីបឹង ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ៕
មតិយោបល់