ភ្នំពេញ ៖ នាវេលាម៉ោង១និង០៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃ ) ០១ លើក នៅចំណុចផ្លូវ ១៨២ កែង ១៦១ ភូមិ០១ សង្កាត់វាលវង់ ខណ្ឌ៧ មករា ។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចនគរបាលបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ១នាក់ ។
ជនសង្ស័យឈ្មោះ ឡៃ សុផានី ភេទ ប្រុស អាយុ១៦ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ការធ្វើតេស្តិ៍ទឹកនោមបង្ហាញថា មានផ្ទុកសារធាតុញៀន និងបក្ខពួកម្នាក់ទៀតឈ្មោះ វណ្ណ ភេទប្រុស អាយុ១៦ ឆ្នាំ (គេចខ្លួនរួច ) ។
សម្ភារៈដកហូតមាន ម៉ូតូ ០១គ្រឿង ម៉ាក សេ១២៥ ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាកលេខ 1HG-6788 ,ទូរស័ព្ទ០១ គ្រឿង ម៉ាកអាយហ្វូនអ៊ិច លេខ 096 7298 713 ។
ជនរងគ្រោះឈ្មោះ រៀម សំបូរ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនប្រេងឆា ស្នាក់នៅផ្ទះជួល ផ្លូវ បេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សម្ភារៈបាត់បង់ ៖ ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាកអាយហ្វូនស៊ិច ពណ៌ មាស លេខ 086 622 275 ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃ ខែ និងទីកន្លែងកើតហេតុខាងលើ ជនរងគ្រោះបានចេញពីផ្ទះ ដើម្បីទៅយកប្រពន្ធ នៅគីរីរម្យ ពេលជនរងគ្រោះជិះមកដល់ ចំណុចកើតហេតុខាងលើ បានលើកទូរស័ព្ទនិយាយ ស្រាប់តែពេលនោះ ជនសង្ស័យបានបើកម៉ូតូមកក្បែរ ហើយធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេច ។ ភ្លាមនោះ ជនរងគ្រោះ ក៍ស្រែកចោរៗ និងជិះម៉ូតូដេញតាម រហូតដល់ចំណុចផ្សារដើមគរ ផ្លូវ២១៧ ជនសង្ស័យក៏ដួលម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន០១នាក់ និង ០១នាក់ទៀតរត់គេចខ្លួន ។
បច្ចុប្បន្ន វត្ថុតាងដកហូត និង ជនសង្ស័យ កំពុងឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕
មតិយោបល់