WASHINGTON (Reuters) - កាលពីថ្ងៃអង្គារ៍ មេបញ្ជាការនៃបញ្ជាការដ្ឋានកណ្ដាលអាមេរិកដែលត្រូវបានតែងតាំងថ្មី និយាយថា អត្រាខ្ពស់នៃការស្លាប់និងរបួសកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន នឹងលែងមិនមានទៀតហើយ ទោះបីជាមានការប្រយុទ្ធគ្នាដ៏តឹងតែងប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធតាលីបង់ដ៏ដោយ ។ ឧត្ដមសេនីយ៍ឯក Kenneth McKenzie បាននិយាយអំឡុងពេល ការអនុម័តរបស់គណៈកម្មាការសព្វាវុធនៃព្រឹទ្ធសភាអាមេរិក ថា ការបាត់បង់ជីវិតរបស់ពួកគេមានកម្រិតខ្ពស់បំផុត ។ ពួកគេប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ប៉ុន្តែការបាត់បង់ជីវិតរបស់ពួកគេនេះ នឹងមិនមានបន្តជានិរន្តន៍ទៀតឡើយ ប្រសិនបើពួកយើងដោះស្រាយបញ្ហានេះបានត្រឹមត្រូវ ៕
មតិយោបល់