ឧត្តរមានជ័យ ៖ ឆ្លៀតឱកាសក្នុងកិច្ចប្រជុំអំពីការងារនគរបាល និងសហគមន៍ នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ឯក អ៊ីង សំអុល ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល រួមដំណើរជាមួយលោកឧត្តមសេនីយ៍ត្រី សុង ពិសិដ្ឋ ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ ទទួលផែនសេនាធិការ លោកឧត្តមសេនីយ៍ត្រី ព្រំ សំអាត ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ ទទួលផែនធនធានមនុស្ស និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យផ្ទាល់ប៉ុស្តិ៍ដែលមិនទាន់មានទីតាំងសមស្រប គឺប៉ុស្តិ៍បន្សាយរាក់ ស្ថិតក្នុងក្រុងសំរោង និងប៉ុស្តិ៍ពង្រ ស្ថិតក្នុងស្រុកចុងកាល់ ។
ក្នុងពេលចុះដល់មូលដ្ឋាននីមួយៗខាងលើ លោកប្រធាន និងប្រតិភូ ក៏បានផ្តល់មតិមួយចំនួនជុំវិញការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្រ្កាបបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសច្បាប់ផ្សេងៗ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការរៀបចំក្រុមប្រជាការពារ និងបញ្ហាពាក់ព័ន្ធមួយចំនួន ដើម្បីធានាបានមូលដ្ឋាន ឃុំ-សង្កាត់ មានសុវត្ថិភាព ក្លាយជាទីសុខដុមរមនាពិតប្រាកដសម្រាប់ប្រជាជនរស់នៅប្រកបរបររកស៊ីប្រចាំថ្ងៃ ព្រមទាំងបានណែនាំមន្ត្រីឲ្យមានឥរិយាបថល្អ ប្រព្រឹត្តិអំពើល្អ ស្មោះត្រង់ និងការពារដាច់ខាតរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៕
មតិយោបល់