ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន៤ករណី ដកហូតថ្នាំញៀន ១០កញ្ចប់តូច។
លោកវរសេនីយ៍ទោ សុខ ហេង បានឲ្យដឹងថាៈ
ករណីទី១៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២២និង២០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌបានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវរថភ្លើង ក្រុមទី៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ជនសង្ស័យទី១-ឈ្មោះ សំណាង សីហា ហៅខ្មៅ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅចល័ត ក្នុងប្លុកផ្លូវរថភ្លើង (ម្ចាស់ថ្នាំ) ទី២-ឈ្មោះ ប៊ន ពិសិដ្ឋ ហៅសិដ្ឋ ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលមិនចាំលេខ ផ្លូវរថភ្លើង ក្រុមទី៦២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ វត្ថុតាងចាប់យកៈ ក្រាមសថ្លា (សង្ស័យជាថ្នាំញៀន)៨កញ្ចប់តូច។
ករណីទី២៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២៣និង៣០នាទី ក្រុមគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ បានត្រួតពិនិត្យ រកឃើញនិងឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ជាក់ស្តែង ពីបទៈរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ផ្លូវលេ២៧១ ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនសង្ស័យ១-ឈ្មោះ ចាន់ តុលា ហៅតុលា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះជួលលេខ៦៦៣ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី២-ឈ្មោះ ឡេង លី ហៅលី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពុម្ភ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលេខ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
វត្ថុតាងចាប់យកៈក្រាមសថ្លា (សង្ស័យជាគ្រឿងញៀន) ១កញ្ចប់តូច,ម៉ូតូ ១គ្រឿង ម៉ាកHonda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-1614។
ករណីទី៣៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២៣និង៣០នាទី ក្រុមគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ បានត្រួតពិនិត្យ រកឃើញ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាក់ស្តែងពីបទៈរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ផ្លូវលេខ២៧១ ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនសង្ស័យទី១-ឈ្មោះ ទុយ បូរិន ហៅម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ(ម្ចាស់ថ្នាំ), ទី២-ឈ្មោះ ទូច ឌី ហៅឌី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទាំង២នាក់ មានមុខរបរ ជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវលំ សង្កាត់វាលវង់ ខណ្ឌ៧មករា។
វត្ថុតាងចាប់យកៈក្រាមសថ្លា (សង្ស័យជាគ្រឿងញៀន) 0១កញ្ចប់តូច, ម៉ូតូ១គ្រឿង ម៉ាកHonda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GP-9582។
ករណីទី៤៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៧នាក់បាន កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាល ខណ្ទទួលគោក កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕
មតិយោបល់