ក្រចេះ ៖ គ្រាន់តែទំនាស់ពាក្យសម្តីតិចតួច បុរសជាប្តីហេងស៊យ បានសម្រេចដុត កម្ទេចផ្ទះមួយខ្នងចោល បង្កឲ្យអណ្តាតភ្លើងឆាបឆេះសន្ឋោសន្ឋៅ ផ្អើលដល់ផ្ទះធំៗអ្នកជិត ខាង និងផ្អើលដល់នគរបាលស្រុកនាំយកឡានទឹកទៅបាញ់ពន្លត់ទប់ស្កាត់ ។
មានការភ្ញាក់ផ្អើលភ័យស្លន់ស្លោរ ពីអ្នកភូមិក្បែរខាងដែលមានលំនៅឋានធំៗនៅ ចំនុចត្រពាំងស្បែកកើត ភូមិស្រពាំស្រែ ឃុំ២ធ្នូ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះសន្ឋោសន្ឋៅ ពីផ្ទះឈើប្រក់សង្កស័មួយខ្នងផ្ទាល់ដី ដែលជាចេនតាដុតកម្ទេចចោលពីបុរសដៃដល់ជាប្តី បន្ទាប់ពីមានជម្លោះជាមួយស្ត្រីជាប្រពន្ឋឈានឲ្យមានការប្រើហិង្សាដុតផ្ទះកម្ទេចចោល ។
ការភ្ញាក់ផ្អើលពីអ្នកភូមិភ័យស្លន់ស្លោររកទឹកជួយពន្លត់ ក៏ដូចជារថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកស្នួល១គ្រឿង ត្រូវបានទៅជួយបាញ់ទឹកពន្លត់នេះបាន កើតឡើងវេលាម៉ោង២រសៀលថ្ងៃទី១២ កុម្ភះ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នារវាងប្តី ប្រពន្ឋជាម្ចាស់ផ្ទះបង្កហេតុទាំង២នាក់រួចមក ។
យ៉ាងណាជាមួយនិងចេតនាអាក្រក់នេះ នគរបាលស្រុកស្នួលបានបញ្ជាក់ថា នគរ បាលកំពុងតែស្រាវចាប់ខ្លួនបុរសជាប្តីឈ្មោះ ប៉េះ សុះ អាយុ២២ឆ្នាំ ជាតិខ្មែរអ៊ីស្លាម ដែល បានគេចខ្លួនបន្ទាប់ពីបង្កហេតុដុតផ្ទះចោលរួចមកនោះ ។
បើតាមស្ត្រីជាប្រពន្ឋឈ្មោះ ជាន ស្រី អាយុ២០ឆ្នាំ បានឲ្យដឹងថា ថ្ងៃកើតហេតុគាត់ មានទំនាស់ពាក្យសម្តីជាមួយបុរសជាប្តី និងឈានឲ្យមានអំពើហិង្សាក្នុងគ្រួសារបែបនេះ ។
ផ្ទះដែលរងការឆេះដោយសារការដុតបំផ្លាញចោលនេះ មានទំហំ៤មែត្រ គុណ៤មែត្រ ធ្វើអំពីឈើប្រក់សង្កសី និងត្រូវឆេះខូចខាតទាំងស្រុង ។ ក្រៅពីនោះក៏នៅមានសម្ភារប្រើ ប្រាស់ និងលុយកាក់មួយចំនួនទៀតផង ។
ស្ត្រីជាប្រពន្ឋបានឲ្យដឹងទៀតថា ភ្លាមៗរូបគាត់ស្រវ៉ាបានតែខោអាវ គាត់និងកូនមួយ ចំនួនរត់ចេញមកក្រៅ និងមិនបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕
មតិយោបល់