សៀមរាប ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ កិច្ចប្រជុំស្តីពី ផែនការការពារព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជ ដំណើរចុះសាកសួរសុខទុក្ខកូន-ចៅ ចៅទូតរបស់ព្រះអង្គនាទឹកដីនៃ ខេត្តសៀមរាបចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៧ ក្រោម អធិបតីភាពលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាល ខេត្តសៀមរាប ក្នុងនោះមានសមាសភាពចូលរួមមាន អស់លោក ប្រធានការិយាល័យ លោកអធិការនគរបាល កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនរូបទៀត ។
ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត បានរៀបចំនិងបែងចែកកម្លាំងការពារ នៅតាមបណ្ដាគោលដៅ សំខាន់ៗក្នុងខេត្តសៀមរាប និងធ្វើការរៀបចំសណ្ដាប់ធ្នាប់ និង សម្រួលចរាចរណ៍ ក្នុងព្រះរាជដំណើររបស់ព្រះអង្គ ឲ្យមានភាពរលូន ល្អប្រសើរ និងមានសន្តិសុខ សុវត្ថិភាពល្អទាំងពេលមុនព្រះអង្គ យាងមកដល់ និងក្រោយពេលព្រះអង្គយាងត្រឡប់ទៅវិញ ៕
មតិយោបល់