បាត់ដំបង ៖ លំនៅដ្ឋានមួយខ្នងដែលសង់ឡើងអំពីឈើ ប្រក់ស័ង្កសី ត្រូវបានព្រះអគ្គីឆាបឆេះគ្មានសល់ ខណៈដែល ម្ចាស់ផ្ទះជាប់រវល់ការងារនៅខាងក្រៅ ហើយបាននាំគ្នាបិទ ទ្វារចោល ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣ និង ៥០ នាទីរសៀល ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុច ក្រុមទី៧ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ដោយមានករណី អគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះផ្ទះមួយខ្នង ទំហំ ១២ x ២០ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ។
គួរបញ្ជាក់ដែរថា លំនៅដ្ឋាននេះជា របស់ជនរងគ្រោះ ឈ្មោះ ប៊ុន បេលេក ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅចំណុចកើតហេតុ ដែលនៅមុនពេលកើតហេតុ គឺម្ចាស់ផ្ទះបានចេញទៅប្រកប ការងារនៅខាងក្រៅ ដោយមិនទាន់បានវិលមកវិញនោះទេ ចំណែកកូនៗខ្លះបានចេញទៅរៀន និងខ្លះទៀតបានយក ម៉ូតូទៅជួសជុលនៅខាងក្រៅ គឺបានចាក់សោផ្ទះចោល ។
បើតាមប្រភពដែលនៅជុំវិញទីតាំងកើតហេតុបាននិយាយថា នៅពេលកើតហេតុនោះ គឺគេបានឃើញផ្សែង និងអណ្តាត ភ្លើង បានចាប់ផ្តើមហុយឡើងចេញពីផ្ទះនេះយ៉ាងខ្លាំង ទើប នាំគ្នាហៅទៅសមត្ថកិច្ចនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ ខេត្តអោយមកជួយអន្តរាគមន៍ ។
នៅពេលនោះដែរ រថយន្តមិនអាចចូលទៅក្បែរបានទេ ដោយសារតែបញ្ហាចង្អៀត ប៉ុន្តែទោះបីជាមានបញ្ហាបែប ណាក៏ដោយ ក៏សមត្ថកិច្ចនៅតែព្យាយាមអូសទុយោពីខាង ក្រៅរបងដើម្បីបាញ់ទឹកការពារ និងទប់ស្កាត់មិនអោយ អណ្តាតភ្លើងនេះរាលដាលទៅផ្ទះអ្នកដទៃបានដែរ ម្យ៉ាង ដោយសារតែកំលាំងភ្លើងមានសន្ទុះលឿនពេលទើបធ្វើអោយ
លំនៅដ្ឋានមួយខ្នងនេះ ឆាបឆេះគ្មានសល់ បើតាមការអះ អាងពីសំណាក់ម្ចាស់ផ្ទះ ដែលសរុបជាសាច់ប្រាក់ដែលខាត បង់អស់ប្រហែល ៧ ០០០ ដុល្លារ ៕
មតិយោបល់