ព្រៃវែង ៖ កងកម្លាំងសមត្ថកិច្ចនគរបាលស្រុកស្វាយអន្ទរ ដឹកនាំដោយ លោកវសេនីយ៍ឯក អុង ផាន អធិការ ស្រុកស្វាយអន្ទរ បានចុះអន្តរាគមន៍ស្ទាប់ចាប់បានជនសង្ស័យឈ្មោះ រិន ស្រស់ ភេទប្រុស ភេទប្រុសអាយុ២២ ឆ្នាំមានស្រុកកំណើត នៅភូមិយួសឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង ពីបទ លួចរថយន្តនៅចំណុច ភូមិសត្វពង ឃុំសត្វពងស្រុកឈូកខេត្តកំពតកាលពីយប់ថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង ៤០នាទី ។
លោកវរសេនីយ៍ឯក អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរបានឲ្យដឹងថា ៖ ក្រោយពីបានទទួលបញ្ជាពីឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ នគរបាលខេត្ត និងម្ចាស់រថយន្ត ឈ្មោះឆុន បូរ៉ែនភេទប្រុសអាយុ៤០ ឆ្នាំរស់ នៅភូមិសត្វពង ឃំុសត្វព ស្រុកឈូក ខេត្តកំពត ឲ្យជួយស្ទាក់ឃាត់រថយន្តម៉ាក camery បាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ2AI4032 ជារថយន្តរបស់ខ្លួនដែលត្រូវ ចោរលួច ហើយ កំពុងមាននៅភូមិសាស្ត្រក្នុងទឹកដី ស្រុកស្វាយអន្ទរ។
ក្រោយពីបានទទួល ព័ត៌មាននេះ និងបទបញ្ជាពីលោកស្នងការផងនោះ លោកវរសេនីយ៍ឯក អ៊ុង ផាន ក៍បានដឹក នាំកម្លាំង ចុះស្ទាក់ចាប់បាន នៅវេលា ម៉ោង ១៦ និង ៤០នាទី តាមបណ្តោយផ្លូវជាតិលេខ ១១ ក្នុងភូមិសាស្ត្រឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ដែលជនសង្ស័យ កំពុងបើកបរ។
បើតាមសំដី ម្ចាស់រថយន្តឈ្មោះ ឆុន បូរ៉ែន ភេទប្រុសអាយុ ៤០ឆ្នាំ នៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូកខេត្តកំពត បានឲ្យដឹងថាៈ ក្រោយដឹងដំណឹងថាខ្លួនបានបាត់រថយន្ត ក៏បានចេញដំណើរតាមរក រួមដំណើរជាមួយមិត្តភក្តិ ០១នាក់ ចេញដំណើរ មករហូត លុះមកដល់វេលាម៉ោង ១៦ និង១០នាទី ពេលឃើញ ដូច្នេះខ្លួន ក៏បានបត់រថយន្តតាម និងបានផ្តល់ដំណឹងទៅខាងសមត្ថកិច្ចនៅ ស្រុកឈូក ខេត្តកំពត ដើម្បីសុំការអន្តរាគមន៏មកខាងខេត្តព្រៃវែងបន្ត ។ ជនសង្ស័យពេលឃើញមានរថយន្ត ០១គ្រឿង បើកតាមពីក្រោយខ្លួន លុះមកដល់ចំណុយផ្សារស្វាយអន្ទរ ក៏បត់ត្រឡប់ក្រោយ ឆ្ពោះដំណើរទៅក្រុងព្រៃវែងវិញ ចំណែកម្ចាស់រងយន្ត ក៏បានរាយការណ៍ ជូនសមត្ថកិច្ចស្រុកស្វាយអន្ទរ រហូត ឃាត់បានរថយន្ត និងជនសង្ស័យខាងលើតែម្តង ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ចំឡែករថយន្តប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តកំពត និងម្ចាស់រថយន្ត ៕
ដោយ ចាន់ សុធា
មតិយោបល់