SEOUL (Reuters) - កាលពីថ្ងៃព្រហស្បត្តិ៍តំណាងរាស្ត្រកូរ៉េខាងត្បូងម្នាក់បាននិយាយថា អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំប្រទេសអ៊ីតាលី បច្ចុប្បន្ន បានបាត់ខ្លួន បន្ទាប់ពីសារព័ត៌មានកូរ៉េខាងត្បូងមួយបានរាយការណ៍ថា អគ្គរដ្ឋទូតរូបនេះកំពុងស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសលោកខាងលិច ។ យោងតាមតំណាងរាស្ត្រកូរ៉េខាងត្បូងម្នាក់ឈ្មោះ Kim Min-ki ដែលត្រូវបានសម្ភាសន៍ដោយទីភ្នាក់ងារចារកម្មជាតិថា មន្ត្រីការទូតនេះ ឈ្មោះ Jo Song Gil អាយុ៤៨ឆ្នាំ បានបាត់ខ្លួនជាមួយភរិយារបស់លោក បន្ទាប់ពីចាកចេញពីស្ថានទូត ដោយគ្មានដំណឹង កាលពីដើមខែវិច្ឆិកា ។ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះ សារព័ត៌មាន Kim Min-ki បានដកស្រង់ពីប្រភពការទូតមិនផ្ដល់អត្តសញ្ញាណមួយ ដោយនិយាយថា លោក Jo បានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោណ ទៅកាន់ប្រទេសលោកខាងលិច ហើយលោកកំពុងស្ថិតនៅកន្លែងសុវត្ថិភាពមួយ ជាមួយនឹងគ្រួសាររបស់លោក ក្រោមការការពារដោយរដ្ឋាភិបាលអ៊ីតាលី ។
មតិយោបល់