WASHINGTON (Reuters) - កាលពីថ្ងៃព្រហស្បត្តិ៍ សហរដ្ឋអាមេរិកបានចេញសេចក្ដីព្រមានទប់ស្កាត់ចំពោះប្រទេសអ៊ីរ៉ង់ ដោយប្រឆាំងនឹងការបន្តគម្រោងបាញ់គ្រាប់រ៉ុក្កែតឆ្លងភព ដោយនិយាយថា ការបាញ់បង្ហោះនេះ នឹងរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសារពួកគេប្រើប្រាស់បច្ចេកវិទ្យាគ្រាប់មីស៊ីលឆ្លងទ្វីប ។ អ៊ីរ៉ង់មិនអើពើចំពោះការព្រមានដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ឡើយ ដោយនិយាយថា ការបាញ់សាកល្បងយានជំនិះឆ្លងភព និងគ្រាប់មីស៊ីលរបស់ខ្លួន មិនបានរំលោភលើសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិឡើយ ។ លោក Pompeo បាននិយាយថា អ៊ីរ៉ង់គ្រោងបាញ់គ្រាប់រ៉ុក្កែតចំនួន៣គ្រាប់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលហៅថា យានជំនិះឆ្លងទ្វីប (SLV) ដែលលោកបាននិយាយថា បច្ចេកវិទ្យាដែលប្រើប្រាស់លើគ្រាប់រ៉ុក្កែតនេះ ដូចគ្នាស្ទើតែទាំងស្រុងទៅនឹងបច្ចេកវិទ្យាដែលអ៊ីរ៉ង់ប្រើប្រាស់លើគ្រាប់មីស៊ីលឆ្លងទ្វីប ៕
មតិយោបល់