កែប៖ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋានឱ្យមានស្ថិរភាពរបៀបរៀបរយល្អជូនប្រជាជន ក៏ដូចជាតាមគោលការណ៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលយើង កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាល ស្រុកដំណាក់ចង្អើរ ក្រុមចំរុះនគរបាលខេត្តចុះជួយប៉ុស្តិ៍រដ្ឋបាលពងទឹក អាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលខាងលើ បានខិតខំរៀបចំជួបប្រជុំជាមួយប្រជាជន និងសិស្សានុសិស្ស មនុស្សចូលរួមចំនួន១៩០នាក់ ស្រី១៣០នាក់។
ក្នុងជំនួបខាងលើនគរបាលយើងបានជំរាបជូនពីសភាពការណ៍ និងពន្យល់ណែនាំអំពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀនខុសច្បាប់ ឱ្យបន្តខិតខំរួមគ្នាជួយបង្ការទប់ស្កាត់នូវបទល្មើសគ្រប់ប្រភេទ និងគ្រោះថ្នាក់ផ្សេងៗក្នុងមូលដ្ឋាន។
តាមរយៈនេះដែរយើងក៏សង្កេតឃើញថា ប្រជាជនសិស្សានុសិស្សមានការយល់ដឹង និងសកម្មចូលរួមក្នុងចលនា ការពារសន្តិសុខ សណ្តាប់ធ្នាប់ភូមិ ឃុំ បានល្អនិងក៏បានកាត់បន្ថយបទល្មើសព្រហ្មទណ្ឌ និងគ្រោះថ្នាក់ផ្សេងៗបានមួយចំណែកធំផងដែរ។
ចំពោះមុខ ស្នងការដ្ឋានបន្តជំរុញការផ្សព្វផ្សាយគោលនយោបាយនេះតាមគ្រប់រូបភាពដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានទូលំទូលាយនិងអូសទាញការគាំទ្រឱ្យបានកាន់តែច្រើនទ្បើងៗគ្រប់មូលដ្ឋានក្នុងភូមិសាស្ត្ររបស់ខ្លួន ៕
មតិយោបល់