កណ្ដាល៖ វិទ្យុទាក់ទងប្រភេទឌីជីថលចំនួន១៥០គ្រឿង ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ តាមរយៈឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ។
លោកវរសេនីយ៍ឯក គា សុខហ៊ាង នាយការិយាល័យវិទ្យុទាក់ទង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា បន្ទាប់ពីការិយាល័យទទួលបានវិទ្យុទាក់ទងចំនួន ១៥០គ្រឿងមក ការិយាល័យជំនាញបានបែងចែកវិទ្យុទាក់ទងនេះ ជូនប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ១២៧ប៉ុស្ដិ៍ទូទាំងខេត្ដកណ្ដាល ដោយក្នុង១ប៉ុស្ដិ៍ទទួលបានវិទ្យុទាក់ទង១គ្រឿង ,តាមបណ្ដាអធិការដ្ឋាននគរបាលទាំង១១ក្រុង/ស្រុកក្នុង១អង្គភាពអធិការដ្ឋានទទួលបាន២គ្រឿង និងទុកនៅការិយាល័យវិទ្យុទាក់ទងក៏ដូចជាស្នងការដ្ឋានសរុបទាំងអស់១៥០គ្រឿង ។
លោក គា សុខហ៊ាង បានបន្ដទៀតថា ការផ្ដល់ជូននេះគឺជាវិទ្យុទាក់ទងប្រភេទឌីជីថល ផលិតនៅប្រទេសចិន ហើយផ្ដល់ភាពងាយស្រួលក្នុងការទាក់ទងគ្នា ក្នុងការបង្ការ បង្រ្កាប បទល្មើសផ្សេងៗដែលអាចកើតមាននោះ ក្រសួងមហាផ្ទៃបានផ្ដល់វិទ្យុទាក់ទងចំនួន១៥០គ្រឿង តាមរយៈឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់ប៉ុស្ដិ៍នគរបាលទាំង១២៧ប៉ុស្ដិ៍ ៕
មតិយោបល់