ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច ក្រុមទី៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៨និង០០នាទី ឃាត់ជនសង្ស័យ២នាក់ ។
ជនសង្ស័យទាំង២នាក់រួមមាន ៖ ទី១ / ឈ្មោះ ស្មាស់ រ៉ សាលីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ (កម្មករ) និងទី២/ឈ្មោះ ពៅ សារឿន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងការបង្ក្រាបសមត្ថកិច្ចបានដកហូតវត្ថុតាង ៖ ក្រាមពណ៌សថ្លាចំនួន៧កញ្ចប់តូច, ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាក់ខេមហ្វន ចំនួន១គ្រឿង និងម៉ាក់អូប៉ូចំនួន១គ្រឿង + និងឧបករណ៍ប្រើប្រាស់មួយចំនួន។
ចំពោះមុខកម្លាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់