កំពង់ចាម៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រារព្ឋពិធីប្រកាសផ្ទេរភារកិច្ច តែងតាំមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន ១០៧នាក់ ស្រីចំនួន០៧នាក់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជាអធិបតី ។
សមាសភាពចូលរួមមាន គណ:ប្រតិភូអមដំណើរ លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រី នាយ នាយរងការិយាល័យ លោកអធិការស្រុក ក្រុងទាំង១០ លោកនាយផ្នែកនគរបាលការពារបេតិកភ័ណ្ឌ សរុបចំនួន ២៥៩នាក់ ។
ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឡើងអានរបាយការណ៍ស្វាគមន៍ ជាកិច្ចបន្តលោកវរសេនីយ៍ឯក សេង ភឿន នាយរងការិយាល័យបុគ្គលិក រាជធានី ខេត្ត បានឡើងអានព្រះរាជក្រិត អនុក្រិត្យ និងប្រកាសរបស់ក្រសួងមហាផ្ទៃនិងសេចក្តីម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្ដីពីតម្លើងឋានន្តរស័ក្តិមន្រ្តីនគរបាលជាតិនិងអានអនុក្រិត្យ និងប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង តម្លើងឋានន្តរស័ក្តិដល់មន្ត្រីនគរបាលជាតិ។
ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងសង្គមជាតិ នាពេលកន្លងមក សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សង្គម មានលក្ខណ:ស្ងប់ស្អាត់ល្អប្រសើរ មិនមានបាតុភាពអ្វីកើតឡើង ក្នុងភូមិសាស្រ្តទូទាំងខេត្តកំពង់ចាម ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់មន្រ្តីក្រោមឱវាទ ពីនីតិវិធី តែងតាំងមុខតំណែង និងតម្លើង ឋានន្តរស័ក្តិទៅតាមសមត្ថភាពការងារ សញ្ញាបត្រ អតីតភាពការងារ បទពិសោធន៍ ក្រមសីលធម៌ល្អ និងមានមតិផ្តាំផ្ញើ ដល់មន្ត្រីឱ្យខិតខំយកចិត្តទុកដាក់ធ្វើការងារទៅតាមតួនាទី និងតាមជំនាញរៀងៗខ្លួន ៕
មតិយោបល់