JERUSALEM (Reuters) - កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រាប់ឱ្យដឹងថា ការវាយប្រហារកាលពីចុងសប្ដាហ៍ លើទីតាំងដែលលោកបានចាត់ទុកថាជាទីតាំងរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរី និងនិយាយទៀតថា អ៊ីស្រាអែលក៏បានបញ្ចប់ការស្វែងរកច្រកក្រោមដីឆ្លងកាត់ព្រំដែនដែលជីកដោយក្រុមសកម្មប្រយុទ្ធ Hezbollah លីបង់ដែលជាសម្ព័ន្ធមិត្តទីក្រុង Tehran ផងដែរ ។ អ៊ីស្រាអែលបានបង្ហាញការពិតក្នុងពេលថ្មីៗនេះ បន្ទាប់ពីមានការសង្ស័យជាសាធារណៈយូរមកហើយ ជុំវិញប្រតិបត្តិការរបស់អ៊ីស្រាអែលប្រឆាំងនឹងគោលដៅនានាពាក់ព័ន្ធនឹងអ៊ីរ៉ង់ លើខ្សែបន្ទាត់ព្រំដែនភាគខាងជើងរបស់ខ្លួន ដែលជាសញ្ញាមួយបង្ហាញពីភាពជឿជាក់ក្នុងយុទ្ធនាការដែលបានធ្វើឡើងចំពេលដែលមានភាពតានតឹង ជាមួយរុស្ស៊ីដែលជាអ្នកគាំទ្រដ៏មានឥទ្ធិពលខ្លាំងជាងគេរបស់ស៊ីរី។ លោក Netanyahu ក៏ប្រហែលចង់បង្ហាញពីសមត្ថភាពផ្នែកសន្តិសុខផងដែរ ដោយសារការរៀបចំការបោះឆ្នោតសារឡើងវិញនាថ្ងៃទី៩ ខែមេសា នេះ ៕
មតិយោបល់