ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅរោងចក្រ ឌីឡាក់ស៊អ៊ិនធើណាសិនណល ឯ.ក ស្ថិតតាមណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមរបាយការណ៍របស់នគរបាលឲ្យដឹងថា នៅវេលាម៉ោង២២និង៥០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ មានអគ្គិភ័យឆាបឆេះនៅរោងចក្រដែលមានម្ចាស់ ឈ្មោះ: Ronald Wong ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន សញ្ជាតិ អាមេរិក, មុខរបរ: អ្នកគ្រប់គ្រងរោងចក្រ មូលហេតុៈ ឆ្លងចរន្តអគ្គិសនី ពីម៉ាស៊ីនសំងូតស្បែក , ប្រភេទសំណង់: ថ្មបេតុងប្រកសង្ក័សី , ខូចខាត: អគារមួយផ្នែកខាងក្រោយរមមាន ម៉ាស៊ីនអ៊ុតស្បែកម៉ាស៊ីនសំងួតស្បែក ម៉ាស៊ីនដេរនិងកង្ហារមួយចំនួន តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
ករណីអគ្គិភ័យនេះ មានរថយន្តការិ.អគ្គិភ័យ: ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូប ។
រថយន្តជំនួយៈ អង្គភាព ង៧០ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡានស្មើរនឹង១២ម៉ែត្រគូប , ពន្លត់ចប់នៅម៉ោង២៣និង៤០នាទីយប់ថ្ងៃខែឆ្នាំដដែល៕
មតិយោបល់