ភ្នំពេញ៖សមត្ថកិច្ចខណ្ឌសែនសុខបានឃាត់ខ្លួនជនសង្ស័យ៥នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង០៣និង៣០នាទីព្រឹកថ្ងៃទី១៥ មករាឆ្នាំ២០១៩ នៅចំណុចតាមផ្លូវបេតុង ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
ជនសង្ស័យចំនួន០៥នាក់រួមមាន១-ឈ្មោះ ចាន់ រ៉ូម៉ា ភេទប្រុស អាយុ២៨ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
២-ឈ្មោះ សុវណ្ណ ណារ៉េត ភេទប្រុស អាយុ៣៦ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
៣-ឈ្មោះ សុវណ្ណ ណាត័ត្ន ភេទប្រុស អាយុ៣៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
៤-ឈ្មោះ ធុន មិត្ត ភេទប្រុស អាយុ៣៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
៥-ឈ្មោះ ឃឹម សំណាង ភេទប្រុស អាយុ២៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
ក្នុងប្រតិបត្តការណ៍បង្ក្រាបនោះផងដែរសមត្ថកិច្ចបានធ្វើការដកហូត
សម្ភារៈ មួយចំនួនរួមមាន ៖ ម្សៅក្រាមពណ៌សចំនួន២១កូនថង់តូច អាវុធកែច្នៃចំនួន០២ដើម ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរស័ព្ទ០១គ្រឿងម៉ាកសាំសុង ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DB-3011 ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕
មតិយោបល់