ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ ស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន២នាក់ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី នៅចំណុចសំណងមិនរៀបរយ ផ្លូវរថភ្លើងR៦ ក្រុម២២ ភូមិ២ សង្កាត់ស្រះចក។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌបានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ទន់ ប៊ុនរឹទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន) និងទី២-ឈ្មោះ ស៊ីន សុខវាសនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ (ប្រើប្រាស់)។
វត្ថុតាងចាប់យករួមមានៈ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១២៦កញ្ចប់(ក្នុងនោះមាន០១កញ្ចប់ធំ), ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន, ឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួក និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕
មតិយោបល់