កណ្តាល៖បុរសម្នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយនឹងម៉ូតូក្នុងទិសដៅបញ្ច្រាសនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រហែលម៉ោង១២ថ្ងៃត្រង់ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ភ្នំពេញ អ្នកលឿងក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋស្រុកកៀន ស្វាយខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ យ៉ាន់ សុផល ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរកសិករ របួសធ្ងន់ធ្ងង ជិៈម៉ូតូមួយគ្រឿងម៉ាក Wave.S ពាក់ស្លាកលេខតាកែវ 1H-4804។ ចំណែកអ្នកបើកបររថយន្តមាន ឈ្មោះ ចាន់ ធី ភេទស្រី អាយុ៣៨ ឆ្នាំ មានទីលំនៅម្តុំវត្តសន្សំកុសល់ រាជធានីភ្នំពេញ បើកបររថយន្ត មួយគ្រឿងម៉ាក់ FORDRANGER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AG-9501 រត់គេចខ្លួនបាត់ក្រោយកើតហេតុ ។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុម៉ូតូជនរងគ្រោះធ្វើដំណើរទិសដៅពីភ្នំពេញទៅអ្នកលឿងពេលមកដល់ចំណុចកើតហេតុក៏បានបត់ឆ្លងផ្លូវក៏ត្រូវរថយន្តខាងលើបើកក្នុងទិសដៅបញ្ច្រាស បុកចំពេញទំហឹងបណ្តាល ឲ្យអ្នកបើកបរម៉ូតូរងរបួសជាទំងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅភ្នំពេញ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់មុនពេលសមត្តកិច្ចទៅដល់ដោយទុករថយន្តនៅកន្លែងកើតហេតុ។ វត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញវាសវែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់