ភ្នំពេញ ៖ ទីតាំងបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី មួយកន្លែងមានទីតាំងនៅចំណុចផ្ទះគ្មានលេខ ផ្លូវរថភ្លើង ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចុះបង្ក្រាបជាក់ស្តែង កាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ សោម ថាវ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដាក់ពងត្រី ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម១ ភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ (មានផ្ទុកសារធាតុញៀនក្នុងខ្លួន )។ ក្នុងនោះដកហូតទូហ្គេម២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញខណ្ឌកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕
មតិយោបល់