ពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប្រមោយ សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកវាលវែង ចុះបង្ក្រាបករណីជួញដូរ ប្រើប្រាស់ និងរក្សាទុក នូវសារធាតុញៀនខុសច្បាប់ នៅចំណុចដំណាក់កន្សែង ស្ថិត នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ម៉ោង ១៨:៣០ នាទីល្ងាច។
យោងតាមរបាយការណ៍ពី លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា ក្នុងការបង្ក្រាបនេះសមត្ថកិច្ចនគរបាលបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់៖ ទី១.ឈ្មោះ ហ៊ុល និមល ភេទស្រី អាយុ ៤៩ ឆ្នាំ ។ ទី២.ឈ្មោះ ស៊ូ ហេង ភេទប្រុស អាយុ ៤៤ ឆ្នាំ ។ ទី៣.ឈ្មោះ ហ៊ុន អាត ភេទប្រុស ។ ទី៤.ឈ្មោះ សាន ចេក ភេទប្រុស ។ ជនសង្ស័យទាំង៤នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។ សមត្ថកិច្ចដកហូតនូវសារធាតុញៀនខុសច្បាបចំនួន១០៤កញ្ចប់ (៩១ កញ្ចប់តូច និង ១៣កញ្ចប់ធំ), លុយ ២ម៉ឺនរៀល និង អត្តសញ្ញាណប័ណ្ណ ០១ សន្លឹក។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកវាលវែល ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវធី ៕
មតិយោបល់