BBC - ក្រសួងការបរទេសចិន បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ឱ្យឈប់ថ្លែងសុន្ទរកថានានាដោយគ្មានមូលដ្ឋានច្បាស់លាស់ ដោយចោទប្រកាន់ប្រទេសកាណាដា ថា អនុវត្តស្តង់ដាពីរ ។ កាលពីខែវិច្ឆិកា ជនជាប់ចោទ Robert Lloyd Schellenberg ត្រូវបានប្រកាសសាលក្រមដាក់ពន្ធនាគារ ១៥ឆ្នាំ ។ ប៉ុន្តែកាលពីថ្ងៃច័ន្ទនេះ តុលាការបានចេញសាលក្រមបន្ថែមទណ្ឌកម្ម ដោយកាត់ទោសប្រហារជីវិត ក្រោមការអះអាងថា សាលក្រមលើកមុនស្រាលពេក ។ សាលក្រមនេះ ហាក់បីដូចជាបង្កឧបសគ្គកាន់តែខ្លាំងនៃជម្លោះការទូតប្រទេសទាំងពីរ តាំងពីប្រទេសកាណាដាចាប់ខ្លួនបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុនទូរគមនាគមន៍យក្ស Huawei របស់ចិនកាលពីខែមុន ៕
មតិយោបល់