មណ្ឌលគិរី ៖ ចំណុចអូរតេ ស្ថិតក្នុងភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា មានករណីមនុស្សស្លាប់ដោយសាររបូតកៅឡាក់ទាញឈើ ដែលអារធ្វើផ្ទះ បណ្តាលអោយទំពក់កៅឡាក់នោះ វ័ធត្រូវចំក្បាលជនរងគ្រោះបណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង កាលពីវេលាម៉ោង១០ និង១៥នាទីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ។
ជនរងគ្រោះឈ្មោះ ក្រើត ក្រាក់ ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិព្នងសញ្ជាតិខ្មែរមុខរបរកសិករ មានទីលំនៅសព្វថ្ងៃស្ថិតក្នុងកន្លៃងកើតហេតុខាងលើ ។
តាមការសន្និដ្ឋាននិងស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ក៏ដូចជាសាក្សីសាច់ញាតិខាងជនរងគ្រោះបានប្រាប់អោយសមត្ថកិច្ចនគរបាលដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសាររបូតក្បាលទំពួកកៅឡាក់វាត់ត្រូវបណ្តាលអោយស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្នសពជនរងគ្រោះបានយកមកដល់ផ្ទះនិងរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់