កំពង់ឆ្នាំង ៖ ដោយសារតែប្រទេសមានសុខសន្តិភាព សុវត្ថិភាព ពេញលេញ មានការរីកចម្រើន និងអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ភ្ញៀវទេសចរបរទេសគ្រប់ជាតិសាសន៍ តែងតែមកទស្សនាគ្រប់រមណីយដ្ឋាន ប្រាង្គប្រាសាទ នានានៅក្នុង ប្រទេសកម្ពុជា ។
ជាក់ស្តែង នៅក្នុងខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរបរទេស៣សញ្ជាតិ បានចូលមកទស្សនា រមណីយដ្ឋាន ប្រាង្គប្រាសាទ នានា ដោយបានឆ្លងកាត់ខេត្តមួយនេះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៩ មានដូចជា ៖ ភ្ញៀវអន្តរជាតិ២២នាក់ ស្រី៩នាក់ មាន៣ សញ្ជាតិ ក្នុងនោះ មានបារាំង១៤នាក់ ស្រី៧នាក់, អេស្ប៉ាញ៣នាក់ប្រុស និង អូស្ត្រាលី៥នាក់ ស្រី២នាក់ ។
ចំណែកកម្លាំងនគរបាលទេសចរ បានចុះតាមគោលដៅដែលមានការប្រមូលផ្តុំភ្ញៀវទេសចរណ៍ទៅទស្សនាកំសាន្តជាប់ជាប្រចាំនៅក្នុងខេត្ត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ជូនភ្ញៀទេសចរបរទេសទាំងនេះ ៕
មតិយោបល់