ស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វៀង យ៉ាំងសាង ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅក្នុងទឹកដីកម្ពុជា (មិនពិតប្រាកដ) មុខរបរមិនពិតប្រាកដ វេលាម៉ោង១០និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ។ ជនសង្ស័យជិះម៉ូតូម៉ាកអ៊ិចទ័រ មកដល់ចំណុចផ្ទះឈ្មោះ ហ៊ុន ណាវី ភេទស្រី អាយុ ៥០ឆ្នាំ ភូមិកណ្ដាក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ បានលួចម៉ូតូ1គ្រឿង ម៉ាកហុងដា១២៥ សេរីឆ្នាំ២០១៨ ស្លាកលេខស្វាយរៀង ១M.០១២៣ របស់ឈ្មោះ ជា សាវន ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ មានទីលំភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង ដែលបានមកលេងផ្ទះម្ដាយក្មេក ដែលបញ្ឈរម៉ូតូទុកនៅមុខផ្ទះ ពេលនោះជនសង្ស័យបានលួចម៉ូតូជិះគេចខ្លួនដល់ចំណុចច្រកទ្វារអន្ដរជាតិក្រុងបាវិត ត្រូវបានសមត្ថកិច្ចភាគីវៀតណាមឃាត់ខ្លួន ហើយបានបញ្ជូនមកអោយសមត្ថកិច្ចភាគីកម្ពុជា ។ រីឯម៉ូតូរបស់ជនសង្ស័យទុកចោលនៅកន្លែងកើតហេតុ ។ បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដរួចហើយដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ។
នគរបាលជំនាញខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ
អត្ថបទទាក់ទង
-
គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់ នៅស្រុកថ្មគោល
11:10 am 6 -
អគារប៉ុស្តិ៍នគរបាលរដ្ឋបាលដូនតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
10:51 am 9 -
ឃាត់ខ្លួនចោរលួចសម្ភារៈក្នុងសាលាបឋមសិក្សាគោកក្តួចម្នាក់ នៅស្រុកថ្មគោល
10:36 am 9 -
ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
9:28 am 19 -
លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន :ទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ
6:18 am 26 -
នគរបាលបញ្ជូនជនជាតិបរទេស២នាក់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍
6:11 pm 60 -
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អញ្ជើញក្នុងពិធីបិទវគ្គបំប៉នជំនាញ និងផ្តល់បទពិសោធន៍ ការងារសន្តិសុខ ជូនដល់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
6:00 pm 111 -
នគរបាលខេត្តកែប រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្បួនដង្ហែបុណ្យមាឃបូជា
5:05 pm 41
មតិយោបល់