ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា (យកដុំថ្មគប់កញ្ចក់រថយន្ត) នៅចំណុចក្នុងបរិវេណហាងម្លប់ស្បូវមានលាភ ក្រុម៧ ផ្លូវ១០៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះ គង់ វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១០០៧Z ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ សួន ឆវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរម្ចាស់ហាម្លប់ស្បូវមានលាភ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សម្ភារៈខូចខាត ៖ រថយន្តកាមេរីបាឡែន ផលិតឆ្នាំ២០០២ ពណ៌ស បែកកញ្ចក់ផ្នែកខាងមុខ ។
សម្ភារៈបន្សល់ទុក ៖ អំបែងដុំឥដ្ឋប្រហោង០២ដុំ ,អំបែងដុំថ្ម០៣ដុំ និងអំបែងចាន០៤ដុំ ។
ដំណើររឿង ៖ មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានទទួលពត៌មានពីជនរងគ្រោះតាមរយៈទូរស័ព្ទថា នៅចំណុចខាងលើ មានមនុស្សប្រុស០១នាក់ បានយកដុំថ្មគប់មកលើហាង និងរថយន្តរបស់ខ្លួន បណ្តាលឲ្យបែកកញ្ចក់រថយន្ត ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ច បានចុះដល់ចំណុចកើតហេតុ និងបាននាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី រួចជនរងគ្រោះបានដាក់ពាកយបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
មតិយោបល់