ភ្នំពេញ ៖ ព្រឹកនេះកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ១២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ ក្រោយពីបញ្ចប់ពីការសាកសួរចប់កាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៣ មករា ២០១៩ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះមានពាក់ព័ន្ធចំនួន០៥ករណីផ្សេងគ្នា ក្នុងនោះ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន៣ករណី ស្មើមនុស្ស៥នាក់ និងពាក់ព័ន្ធលួចមានស្ថានទម្ងន់ទោសមួយករណីស្មើមនុស្ស៣នាក់ និងប្រើហិង្សាដាក់គ្នាទៅវិញទៅមកមួយករណីស្មើ៤នាក់។
គួរបញ្ជាក់ថា ជនសង្ស័យទាំង១២នាក់ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលមូលដ្ឋានប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ ក្រោយពីបញ្ចប់ការសាកសួរក៏បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួល ទោសតាមផ្លូវច្បាប់នាព្រឹកនេះ៕
មតិយោបល់