បាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល បានធ្វើការបង្ក្រាបករណីរក្សាទុកជួញដូរគ្រឿងញៀន នៅចំណុចភូមិបវេល២ ឃុំបវេល ស្រុកបវេល ។ ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង ២២៖១០នាទី ។
យោងតាមរបាយការណ៍ពី លោកវរសេនីយ៏ទោ សុខ សារិន អធិការនគរបាលស្រុកបវេល បានរាយការណ៍ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត លើការងារបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ បានធ្វើការបង្ក្រាបករណីរក្សាទុកជួញដូរគ្រឿងញៀន១លើក ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ៖ ទី១.ឈ្មោះ ណា.ដានី ភេទស្រី អាយុ ២៦ឆ្នាំ ។ ទី២.ឈ្មោះ ប្រម.វាសនា ភេទប្រុស អាយុ ៣៥ឆ្នាំ ។ ទី៣.ឈ្មោះ វឿន.វីរៈ ភេទប្រុស អាយុ ២៩ឆ្នាំ ។ ទី៤.ឈ្មោះ វ៉េ.វឿត ភេទប្រុស អាយុ ៣០ឆ្នាំ និងទី៥.ឈ្មោះ លី.សុខលីន ភេទស្រី អាយុ ២៩ឆ្នាំ អ្នកទាំង៥រស់នៅភូមិបវេល២ ឃុំបវេល ស្រុកបវេល។ ជាលទ្ធផលសមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE ម៉ាទឹកកក) ចំនួន ៥ថង់(WY យ៉ាម៉ា) ចំនួន ១០គ្រាប់ ទូរស័ព្ទដៃ ២គ្រឿង និងម៉ូតូ ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់