បាត់ដំបង៖ បុរសម្នាក់ ចូលទៅកាប់ឬស្សីក្នុងអូរ បានជាន់មីនខ្យល់ បណ្តាលអោយស្លាប់បាត់បង់ជីវិត នៅចំណុចអូរតាចាន់ ស្តិតនៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៤៖២០នាទី។
យោងតាមរបាយការណ៍ពីនគរបាលស្រុករតនមណ្ឌល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សែម.សារី ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ដោយឆ្លងតាមការចុះត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើឈ្មោះ សែម.សារី សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាផ្ទុះមីនខ្យល់ស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារ យកទៅធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕
មតិយោបល់