ភ្នំពេញ ៖ ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៨និង៣០នាទី ។
ជនសង្ស័យឈ្មោះ ម៉ៅ ភារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សម្ភារៈដកហូត ៖គ្មាន ។
ដំណើររឿង ៖ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍គោកឃ្លាង បានទទួលពត៌មានពីប្រជាពលរដ្ឋ ថានៅចំណុចកើតហេតុខាងលើ មនុស្សប្រុសចំនួន០១នាក់ កំពុងដើរអុកឡុកតាមផ្លូវ ក្រោយពីទទួលពត៌មានបាន សមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
មតិយោបល់