បាត់ដំបង៖ ដោយមានការណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងលោកឧត្តមសឹនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ។
លោកវរសេនីយ៍ទោ ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការជាមួយរដ្ឋបាលស្រុកបវេល រៀបចំបើកវគ្គបណ្តុះបណ្តាលជនបង្គោល ស្តីពីផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅរដ្ឋបាលស្រុកបវេល រយៈពេល ១ថ្ងៃ ដោយលោវរសេនីយ៍ទោ ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀន (ជាគ្រូឧទ្ទេសនាម) ។
សមាសភាពចូលរួមសរុបចំនួន៣៩នាក់ ស្រី១១នាក់ ក្នុងនោះ ផ្នែករដ្ឋបាលស្រុក ចំនួន២នាក់, ក្រុមប្រឹក្សាឃុំ ចំនួន២៤នាក់ ស្រី១១នាក់, អធិការរង ; នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលប៉ុស្តិ៍រដ្ឋបាល ចំនួន ១០នាក់, ពេទ្យបង្អែកខេត្តចំនួន៣នាក់ ៕
មតិយោបល់