ពោធិ៍សាត់: លោកស្នងការនគរបាលខេត្ត សំណូមពរដល់ថ្នាក់ដឹកនាំប្រតិភូថៃ ជួយពន្លឿននីតិវិធីក្នុងការបើកច្រកលេខ៥៦ថ្មដា ឲ្យទៅជាច្រកអន្តរជាតិ បានឆាប់រហ័សដើម្បីសម្រួលជីវភាពប្រជាជននៃប្រទេសទាំងពីរ។
ការស្នើសុំនេះ គឺធ្វើឡើងនៅក្នុងកិច្ចជំនួបសម្តែងការគួរសម របស់ក្រុមប្រតិភូថៃដឹកនាំដោយលោកឧត្តមនាវីត្រី សាយ៉ាន់ អៃយ: រ៉ារ៉ាត់នាយសេនាធិការបញ្ជាការដ្ឋានការពារព្រំដែនចន្ទ័បូរី ខេត្តត្រាត ប្រទេសថៃ ជាមួយលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់សាត់ ។
លោកឧត្តមនាវីត្រីសាយ៉ាន់ អៃយ:រ៉ារ៉ាត់ បានជំរាបថាគោលបំណង ដែលលោកបានដឹកនាំប្រតិភូសុំចូលជួបសំដែងការគួរសមនាពេលនេះ គឺដើម្បីពង្រឹងចំណងមេត្រីភាព ជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ (ប្រទេសកម្ពុជា)និងខេត្តច័ន្ទបូរីត្រាតខេត្តត្រាត (ប្រទេសថៃ)លើកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ និងពង្រឹកកិច្ចសហប្រតិបត្តិការ ការពារខ្សែបន្ទាត់ព្រំដែនរួមគ្នាឲ្យបានល្អប្រសើរ និងសំណួមពរសូមឲ្យភាគីកម្ពុជា ជួយផ្សព្វផ្សាយដល់ពលរដ្ឋខ្មែរ បានយល់ដឹងអំពីច្បាប់នៅប្រទេសថៃផងដែរ។
លោកឧត្តមនាវីត្រី សាយ៉ាន់ អៃយ:រ៉ារ៉ាត់ ក៍បានសន្យាថាភាគី និងខិតខំជួយការពារពលរដ្ឋខ្មែរដែលចូលទៅធ្វើការងារនៅក្នុងប្រទេសថៃ ដោយស្របច្បាប់ផងដែរ។ ស្វាគមន៍ចំពោះដំណើរបំពេញទស្សន:កិច្ច របស់ក្រុមប្រតិភូថៃ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោសារុន ចាន់ធីស្នងការនគរបាលខេត្តពោធិ៍សាត់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តក៍បានជំរាបជូនថា កន្លងមកថ្នាក់ដឹកខេត្ត និងកងកម្លាំងខាងភាគីកម្ពុជា តែងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក្នុងការការពារខ្សែបន្ទាត់ព្រំដែននិងការទប់ស្កាត់បង្ក្រាបបទល្មើសនានា។
លោកស្នងការមានប្រសាសន៍ថា និងខិតខំបន្តពង្រឹងនិងរិតចំណងមេត្រីភាពនេះ ឲ្យកាន់តែជិតស្និតនិងមានភាពជឿជាក់គ្នាទៅវិញទៅមក ក្នុងនាមបងប្អួនដែលមានប្រទេសជាប់ភូមិផងរបងជាមួយ និងមានអរិយធម៍ វប្បធម៍ស្រដៀងគ្នាផងដែរ និងសូមឲ្យភាគីថៃបន្តរក្សាចំណងមិត្តភាពដ៍ល្អនេះឲ្យបានជានិច្ចនិរន្តផងដែរ។
នៅក្នុងឱកាសនោះ លោកស្នងការក៍បានសំណូមពរ ថ្នាក់ដឹកនាំប្រតិភូថៃ សូមជួយបង្កើនថ្ងៃចេញចូលតាមច្រកលេខ៥៦ និងជួយពន្លឿននីតិវិធី ក្នុងការបើកច្រកលេខ៥៦ថ្មដានេះ ឲ្យទៅជាច្រកទ្វារអន្តរជាតិ បានឆាប់រហ័សដើម្បីសម្រូលក្នុងការដោះដូរទំនិញកសិផលគ្នាទៅវិញទៅមក នៃប្រជាជនប្រទេសទាំងពីរ ដែលបច្ចុប្បន្ននេះគឺបានត្រឹមតែច្រកតំបន់ប៉ុណ្ណោះ។
ចំពោបញ្ហានេះខាងភាគីថៃសន្យាថា និងខិតខំនាំយកសំណួមពរទាំងនោះទៅជំរាបថ្នាក់ដឹករបស់ខ្លួនដើម្បីឆ្លើយតបនៅពេលក្រោយ៕ សម្រួលដោយ លោកស្រី វ.ទោ ជា សារ៉ាត់
មតិយោបល់