ក្រុមអ្នកវិទ្យាសាស្ត្រចិនបានថ្លែងថាគេបានក្លូន Cloned សត្វស្វាចំនួន៥ក្បាលដែលជាប្រភេទសត្វស្វាជំពូកតែមួយដោយការរៀបចំបញ្ចូលហ្សែនដើម្បីអោយមានជម្ងឺក្នុងការដេក។ នេះគឺជាការស្រាវជ្រាវមួយដើម្បីស្វែងរក បញ្ហាផ្លូវចិត្តរបស់មនុស្ស។
ការអះអាងលើការស្រាវជ្រាវនេះ បានសរសេរប្រមាណ២ទំព័រលើព្រឹត្តប័ត្រស្រាវជ្រាវ វិទ្យាសាស្ត្ររបស់ចិន ដែលជាវិធីចុងក្រោយក្នុងការស្រាវជ្រាវជាបន្តបន្ទាប់ដែលមានការរីកចំរើនផ្នែកវេជ្ជសាស្ដ្រ នៅប្រទេសចិន។ ក្នុងពេលនេះ នៅប្រទេសចិនមានការជម្រុញដេញដោលពិភាក្សាអំពីក្រមសីលធម៌នៃវិជ្ជាពេទ្យ ដែលស្រាវជ្រាវនោះ ។
ក្រុមស្រាវជ្រាវមួយក្រុមនៃវិទ្យាស្ថានវិទ្យាសាស្រ្តសសៃប្រសាទនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន ក្នុងក្រុងសៀង ហៃ បានអោយដឹង ថាគេបានផ្លាស់ប្តូរហ្សែនរបស់សត្វស្វា ដើម្បីរកចង្វាក់ប្រចាំថ្ងៃនៃជម្ងឺក្នុងការដេកនោះ។ ក្រុម ស្រាវជ្រាវដដែលបានបន្តធ្វើលើសត្វស្វានៃពូជតែមួយចំនួន៥ក្បាលនិងបានរកឃើញថា សត្វស្វាថ្មីដែលទើប បានកើតក្នុង រយៈ ពេល ៦ខែចុងក្រោយនេះ បានបង្ហាញនូវរោគសញ្ញាផ្លូវចិត្តដែលជាប់ទាក់ទងនឹងជម្ងឺក្នុងការ ដេកដែលគេកំពុងស្រាវជ្រាវនោះ ក្នុងនោះរួមមានបញ្ហាជម្ងឺធ្លាក់ទឹកចិត្ត Depression ជម្ងឺធុញថប់ខ្វល់ខ្វាយ អារម្មណ៍ Anxiety និង អាកប្បកិរិយាដែលទាក់ទងនឹងជំងឺវិកលចរិក «ស្គីហ្សឺហ្វ្រីនៀ» Schizophrenia ៕
មតិយោបល់