SEOUL (Reuters) - នៅថ្ងៃព្រហស្បត្តិ៍នេះ បណ្ដាញផ្សព្វផ្សាយកូរ៉េខាងជើង បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយដោយជឿជាក់ចំពោះប្រធានាធិបតីអាមេរិក Donald Trump និងបានបង្ហាញពីការពេញចិត្តចំពោះលទ្ធផលនៃកិច្ចចរចារវាងក្រុមមន្ត្រី នៃប្រទេសទាំងពីរ អំពីកិច្ចប្រជុំកំពូលលើកទី២រវាងលោក Kim និងលោក Trump ។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា លោក Kim បាននិយាយថា លោកជឿជាក់ចំពោះដំណោះស្រាយរបស់លោក Trump ប៉ុន្មានសប្ដាហ៍ក្រោយពីលោក បានព្រមានថា កូរ៉េខាងជើងនឹងស្វែងវិធីថ្មីមួយទៀត ប្រសិនបើអាមេរិកបន្តដាក់ទណ្ឌកម្ម និងសម្ពាធ ។ នេះបង្ហាញថា លោក Kim កំពុងយកចិត្តទុកដាក់ចំពោះកិច្ចប្រជុំបន្តជាមួយលោក Trump ដើម្បីទទួលបានលទ្ធផល ៕
មតិយោបល់