បាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត បានបង្ក្រាបករណីរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបរឡាង ភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ។
តាមរបាយការណ៍របស់លោកវរសេនីយ៍ឯក កោ.ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានអោយដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងក្រុមមន្ត្រីឧទ្យានុរក្ស និងមន្ត្រីMJP ស្រុកសំឡូត បានចុះត្រួតពិនិត្យនៅក្នុងភូមិសាស្ត្រខាងលើ បង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណែម.តួរ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ ជាលទ្ធផលសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE ម៉ាទឹកកក) ចំនួន ១ថង់តូច និងសម្ភារ:សម្រាប់ជក់ថ្នាំញៀនមួយចំនួន។
ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
មតិយោបល់