ភ្នំពេញ ៖ កម្លាំងផ្នែកជំនាញបានសហការជាមួយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ ឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្លូវមហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី ។
ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួនទី១.ឈ្មោះ រិន គង់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបតុង ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី២.ឈ្មោះគង់ សំអាត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបតុង ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សម្ភារៈចាប់ដកហូតរួមមាន ៖ ក្រាមសថ្លា ១កញ្ចប់ថង់តូច, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១DF ២១៤៦ ចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន០៣គ្រឿង ។
តាមដំណើររឿង ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៣និង៣០នាទី មុនពេលកើតហេតុកម្លាំងផ្នែកជំនាញបានសហការជាមួយផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ បានដាក់គោលដៅរឹតបណ្តឹងច្បាប់ចរាចរណ៍ នៅចំណុចខាងលើ ក៍ប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងក្នុងទិសដៅពីកើតទៅលិចដោយមានការសង្ស័យកម្លាំងក៏បានឃាត់អោយឈប់ដើម្បីត្រួតពិនិត្យភ្លាមនោះក៏ប្រទះឃើញថ្នាំញៀនប្រភេទក្រាមសរថ្លាចំនួន០១កញ្ចប់ថង់តូច ដែលជនសង្ស័យឈ្មោះ រិន គង់ កាន់ជាប់នៅនិងដៃខាងឆ្វេង រួចមកកម្លាំងផ្នែកជំនាញក៍បាននាំខ្លួនជនសង្ស័យខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌតែម្ដង ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្តុតាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
មតិយោបល់