កែប៖ ថ្លែងទៅកាន់ ថ្នាក់ដឹកនាំ មន្ត្រីកងកម្លាំងប្រមាណ២០៥នាក់ ក្នុងពិធីគោរពទង់ជាតិ កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី យ៉ង ថា ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ បែន តារា ស្នងការនគរបាលខេត្តកែប បានឆ្លៀតជំរាបជូនសភាពការណ៍ និងណែនាំមន្ត្រី កងកម្លាំងឲ្យយកចិត្តទុកដាក់បញ្ហា មួយចំនួន។
១-គ្រប់ផែន ការិយាល័យជំនាញ និងអង្គភាពចំណុះ ត្រូវគ្រប់គ្រងកម្លាំងក្រោមឱវាទឲ្យបានល្អ ក្នុងម៉ោងការងាររដ្ឋបាល និងការប្រចាំការ ប្រចាំវេនរៀងៗខ្លួន។
២-ត្រូវតាមដានសភាពការណ៍ប្រចាំថ្ងៃ ពីផែនការ ឧបាយកល ពួកអមិត្ត ពួកប្រព្រឹត្តបទល្មើសច្បាប់ព្រហ្មទណ្ឌ ពួកប្រព្រឹត្តបទល្មើសគ្រឿងញៀន និងអំពើល្មើសច្បាប់ផ្សេងៗទៀត ដើម្បីម្ចាស់ការបានមុន ពីផែនការបង្ការ និងបង្ក្រាបបានទាន់ពេលវេលា មានប្រសិទ្ធិភាព។
៣-ត្រូវចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់គ្រប់មូលដ្ឋាន ឲ្យមានសុវត្តិភាព មានសន្តិសុខ របៀបរៀបរយល្អ និងត្រូវបន្តកសាង ពង្រឹង ពង្រីកសីលធម៌ គោរពវិន័យចាត់តាំង ដើម្បីធានា ប្រសិទ្ធិភាព គ្រប់ពេលវេលា ៕
មតិយោបល់