WASHINGTON (Reuters) – កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលរបស់ប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិក បានទទួលស្គាល់អ្នកតំណាងមេដឹកនាំគណបក្សប្រឆាំងប្រទេស Venezuela លោក Juan Guaido ធ្វើជាតំណាងទូតប្រទេស Venezuela ប្រចាំសហរដ្ឋអាមេរិក ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា កាលពីថ្ងៃសុក្រសប្ដាហ៍មុនសហរដ្ឋអាមេរិកបានទទួលស្គាល់ លោក Carlos Alfredo Vecchio ដែលត្រូវបានតែងតាំងដោយលោក Guaido សមាជិកនៃគណបក្សប្រឆាំង ធ្វើជាភារធារី ប្រចាំសហរដ្ឋអាមេរិក ហើយថា លោក Vecchio នឹងមានសមត្ថកិច្ចលើកិច្ចការការទូតប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យប្រទេស Venezuela ៕
មតិយោបល់