ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ៍ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង អមដំណើរគណៈប្រតិភូរដ្ឋបាលខេត្តស្វាយរៀង ដែលដឹកនាំដោយ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងដើម្បីចូលរួមជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម នៅសាលាខេត្តឡុងអាន ប្រទេសវៀតណាម ។ ក្នុងពិធីនោះប្រតិភូទាំងពីរបានជូនពរគ្នា និងជូនកាដូអនុស្សាវរីយ៍គ្នាទៅវិញទៅមក ប្រកបដោយបរិយាកាសរីករាយ និងកិច្ចសហប្រតិបត្តិការល្អ ។
មតិយោបល់