កោះកុង៖ ក្មេងទំនើង៥នាក់ ត្រូវបានកម្លាំងនគរបាលខេត្តឃាត់ខ្លួនពាក់ព័ន្ធការណីហិង្សា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទី នៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
លោកឧត្តមសេនីយ៍ត្រី ឃឹម សាណេ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះថា ករណីខាងលើបង្កឡើងដោយក្មេងទំនើងចំនួន០២ក្រុម បណ្ដាលអោយរបួសស្នាមទាំងសងខាង។
ក្រុមទី១៖មានគ្នាចំនួន០២នាក់៖ ទី១-ឈ្មោះហន យីង ភេទប្រុស អាយុ២០ឆ្នាំ (សិស្ស), ទី២-ឈ្មោះ អ៊ុក ឆេង ភេទប្រុស អាយុ២១ឆ្នាំ (ជនល្មើសយកសោម៉ូតូចាក់ទៅលើ រៀន មុន្នីមករា)។
ក្រុមទី២៖ មានគ្នា០៣នាក់ៈទី១-ឈ្មោះរៀន មុន្នីមករា ភេទប្រុស អាយុ១៥ឆ្នាំ (សិស្ស) រងរបួសខ្នង០៤កន្លែង, ទី២-ឈ្មោះចាង សុជាតិ ភេទប្រុស អាយុ១៤ឆ្នាំ (សិស្ស) របួសបែកបបូរមាត់ និងទី៣-ឈ្មោះ អឿន សុជាតិ ភេទប្រុស អាយុ១៥ឆ្នាំ (កម្មករ)។ មូលហេតុទំនាស់ពាក្យសំដី។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំងអស់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យជំនាញ កសាងសំណុំរឿងទៅតាមនីតិវិធី ៕
មតិយោបល់