បាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានធ្វើការឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ស្ថិតនៅភូមិសំរោងកោង ឃុំអូរដំបង១ ស្រុកសង្កែ ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៤៖៣០នាទី។
យោងតាមរបាយការណ៍ពី កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានឲ្យដឹងថា ជនសង្ស័យមានគ្នា០២នាក់៖ ទី១.ឈ្មោះ វ៉ាន់.បារាំង ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅ ភូមិសំរោងកោង ឃុំអូរដំបង១ ស្រុកសង្កែ ។ ទី២.ឈ្មោះ ចាប.ខាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅ ភូមិបាសែតឃុំតាប៉ុន ស្រុកសង្កែ។
ករណីនេះ ដោយមានការស្នើសុំពីអាណាព្យាបាល ជនប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំសំណុំរឿង បញ្ជូនទៅបន្សាបថ្នាំនៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវលខេត្តបាត់ដំបង៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់
មតិយោបល់