CAIRO (Reuters) -កាលពីថ្ងៃអង្គារ៍ ក្រសួងមហាផ្ទៃអេហ្សីបនិយាយថា កងកម្លាំងសន្តិសុខអេហ្សីប បានចាប់ខ្លួនមនុស្សចំនួន៥៤នាក់ រួមមានទាំងជនសង្ស័យសមាជិកសម្ព័ន្ធមូស្លីម ពីបទរៀបចំគម្រោងតវ៉ា និងប្រព្រឹត្តិអំពើហឹង្សា នៅថ្ងៃបុណ្យរំលឹកខួបនៃការបះបោរឆ្នាំ២០១១ ។
ក្រសួងនេះបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយ ថា ក្រុមនេះដឹកនាំដោយមេដឹកនាំសម្ព័ន្ធមូស្លីម ដែលមានមូលដ្ឋាននៅក្នុងប្រទេសទួគី ហើយថា ថវិកា និងឧបករណ៍ដើម្បីប្រព្រឹត្តិអំពើហឹង្សាមួយចំនួន ត្រូវបានរកឃើញ ។
យោងតាមមេធាវី និងសមាជិកនៃសម្ព័ន្ធមិត្តនេះ បានឱ្យដឹងថា សេចក្ដីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងសន្តិសុខ បានឃាត់ខ្លួនអតីតអ្នកនាំពាក្យសម្ព័ន្ធមិត្តប្រឆាំងមួយឈ្មោះចលនាប្រជាធិបតេយ្យស៊ីវិល ក្នុងយុទ្ធនាការវាយឆ្មក់ពេលព្រលឹម ៕
មតិយោបល់