ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួច (ឆក់យកកាបូបប្រាក់) នៅចំណុចមុខហាងលក់ស៊ុបហ៊ុយៗ ផ្លូវ១៩៨៦ ភូមិទមំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះ លីន រ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
ជនរងគ្រោះក្នុងអំពើឆក់ឈ្មោះ ឆន ស៊ីលាប ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២N ផ្លូវបេតុង ភូមិតាងូវ សង្កាត់និរោទ ខណ្ឌច្បារអំពៅ ។
សម្ភារៈបន្សល់ទុក ៖ កាបូបយួរដៃ០១ , ទូរសព្ទ័ណូគារចុចពិល០១គ្រឿង លុយខ្មែរ១.៦៨០.០០០រៀល ប្រគល់ឲ្យជនរងគ្រោះវិញ និងម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៍ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HG-3263របស់ជនសង្ស័យ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើហេតុ ជនរងគ្រោះបានជិះម៉ូតូកង់បីចេញពីផ្សារច្បារអំពៅ ក្នុងគោលបំណងមកលេងផ្ទះបងប្អូននៅម្តុំផ្សារដីហ៊ុយ ពេលជនរងគ្រោះធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ០១នាក់ ជិះម៉ូតូ០១គ្រឿង មកជិតម៉ូតូកង់បីជនរងគ្រោះជិះ រួចជនសង្ស័យបានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះបាន រួចគេចខ្លួន តែត្រូវរ៉េចង្កូតម៉ូតូបណ្តាលឲ្យជនសង្ស័យដួលម៉ូតូ ត្រូវបានប្រជាពលរដ្ឋធ្វើដំណើតាមផ្លូវនាំគ្នាឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
មតិយោបល់